អភិធម្មបិដក សហជាតវារៈ
សហជាតវារៈ ឧបាទិន្នុបាទានិយធម៌ កើតជាមួយនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ ។ បដិច្ចវារៈក្តី សហជាតវារៈក្តី ប្រហែលៗ គ្នា ។ សហជាតវារៈ ចប់ បច្ចយវារៈ ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ ១ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែក នឹងវត្ថុ មហាភូត ៣ ពឹងផ្អែកនឹងមហាភូត ១ កដត្តារូប ឧបាទារូប ពឹងផ្អែក នឹងមហាភូតទាំងឡាយ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ។