អភិធម្មបិដក បច្ចយវារៈ
ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ ១ ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹង អនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានបញ្ញា ១ ។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានបញ្ញា ៣ ។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធ ១ ផង វត្ថុផង ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ផង វត្ថុផង ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយ ផង ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង ខន្ធ ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ ១ ផង វត្ថុផង ខន្ធ ២ ពឹងផ្អែកនឹង ខន្ធ ២ ផង វត្ថុផង ។ ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើប កើតឡើងព្រោះអារម្មណប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ ១ ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ខន្ធ ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ពឹងផ្អែកនឹង