អភិធម្មបិដក និស្សយវារៈ
ក្បាលទី 77 · ទំព័រ 553
និស្សយវារៈ ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ ១ អាស្រ័យខន្ធ ៣ ។ សេចក្ដីបំប្រួញ ។ បច្ចយវារៈក្តី និស្សយវារៈក្តី មាន សេចក្តីប្រហែលៗ គ្នា ។ និស្សយវារៈ ចប់ សំសដ្ឋវារៈ ឧបាទិន្នុបាទានិយធម៌ ច្រឡំដោយឧបាទិន្នុបាទានិយធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ ១ ខន្ធ ១ ច្រឡំដោយខន្ធ ៣ ខន្ធ ២ ច្រឡំដោយខន្ធ ២ ខន្ធ ៣ ច្រឡំ ដោយឧបាទិន្នុបាទានិយក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ច្រឡំដោយ ខន្ធ ២ ។