អភិធម្មបិដក សំសដ្ឋវារៈ
អនុបាទិន្នុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នុបាទានិយធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំដោយអនុបាទិន្នុបាទានិយក្ខន្ធ ១ ខន្ធ ២ ច្រឡំដោយខន្ធ ២ ។ អនុបាទិន្នអនុបាទានិយធម៌ ច្រឡំដោយ អនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំដោយអនុបាទិន្នអនុបាទានិយក្ខន្ធ ១ ខន្ធ ២ ច្រឡំដោយខន្ធ ២ ។ វារៈ ៣ ក្នុងហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ វារៈ ២ ក្នុង អធិបតិប្បច្ច័យ វារៈ ២ ក្នុងអាសេវនប្បច្ច័យ វារៈ ២ ក្នុងវិបាកប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ វារៈ ៣ ក្នុងអវិគតប្បច្ច័យ ។ បណ្ឌិតគប្បីរាប់ដូចជាការរាប់ក្នុងកុសលត្តិកៈដែរ ។ អនុលោម ចប់ ឧបាទិន្នុបាទានិយធម៌ ច្រឡំដោយឧបាទិន្នុបាទានិយធម៌ ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ ១ ដែលជាអហេតុកៈ ខន្ធ ២ ច្រឡំដោយខន្ធ ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ។ អនុបាទិន្នុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំដោយអនុបាទិន្នុបាទានិយក្ខន្ធ ១ ជាអហេតុកៈ ខន្ធ ២ ច្រឡំដោយខន្ធ ២ មោហៈដែលប្រកបដោយ វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ច្រឡំដោយខន្ធទាំងឡាយ ដែលប្រកបដោយ វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ។ សេចក្ដីបំប្រួញ ។ វារៈ ២ ក្នុងនហេតុប្បច្ច័យ វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ វារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ បច្ចនីយៈ ចប់