អភិធម្មបិដក សម្បយុត្តវារៈ

ក្បាលទី 77 · ទំព័រ 555

សម្បយុត្តវារៈ ឧបាទិន្នុបាទានិយធម៌ ប្រកបដោយឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ វារៈ ៣ ក្នុងហេតុប្បច្ច័យ ។ សេចក្តី បំប្រួញ ។ … វារៈ ៣ ក្នុងអវិគតប្បច្ច័យ ។ សំសដ្ឋវារៈក្តី សម្បយុត្តវារៈ ក្តី មានសេចក្តីប្រហែលៗ គ្នា ។ សម្បយុត្តវារៈ ចប់ បញ្ញាវារៈ ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ដោយ ហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ ។