អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 77 · ទំព័រ 555

ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ។ អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នុបាទានិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នអនុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នអនុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នអនុបាទានិយហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយហេតុប្បច្ច័យ គឺពួក អនុបាទិន្នអនុបាទានិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញ ច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអររីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលកុសល និង អកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះ