អដ្ឋកថាឧបាទិន្ថត្តិកៈ

ក្បាលទី 77 · ទំព័រ 608

ឧបទិន្នត្តិកៈ [ ១៨១-៤២២ ] ក្នុងបញ្ញាវារៈនៃឧបាទិន្នុបាទានិយតិកៈ ព្រះមានព្រះភាគ ត្រាស់សំដៅដល់បវត្តិកាលថា ហទយវត្ថុជាបច្ច័យដល់ខន្ធទាំងឡាយ ដែល ជាឧបាទិន្នុបាទានិយៈ ដោយបុរេជាតប្បច្ច័យបុណ្ណោះ តែក្នុងបដិសន្ធិកាល ហទយវត្ថុនោះ មិនជាបុរេជាតប្បច្ច័យឡើយ ។ ក្នុងបទនេះថា ឧបទិន្នុបទានិយោ កពឡីការោ អាហារោ ឧបទិន្នុបទានិយស្ស កាយស្ស អាហារប្បច្ចយេន បច្ចយោ សេចក្តីថា ឈ្មោះថា កពឡិង្ការាហារដែលជា ឧបាទិន្នុបាទានិយៈ បានដល់ ឱជាដែលនៅខាងក្នុងនៃរូប ដែលមានកម្មជា សមុដ្ឋាន ។ បទថា ឧបទិន្នុបទានិយស្ស កាយស្ស សេចក្តីថា ជាបច្ច័យ ដល់កាយ គឺរូបដែលមានកម្មជាសមុដ្ឋាននោះឯង ដោយអាហារប្បច្ច័យ ។ អាហារ ជាបច្ច័យដោយអំណាចការរក្សា និងគាំទ្រដល់កដត្តារូប ដូច រូបជីវិត្រិន្ទិយ មិនបានជាបច្ច័យដោយអំណាចការញ៉ាំងរូបឲ្យកើតឡើង ។ ចំណែកពាក្យណា ដែលអាចារ្យពួកខ្លះ ពោលថា ឱជាក្នុងខ្លួនកង្កែប ជាដើម ដែលនៅរស់ ជាបច្ច័យដោយអាហារប្បច្ច័យ ដល់ពស់ដែលលេប កង្កែបចូលទៅ ពាក្យនេះ មិនគប្បីកាន់យក ព្រោះថា ឱជាក្នុងខ្លួនសត្វដែលនៅ រស់ រមែងមិនឲ្យសម្រេចភាពជាអាហារប្បច្ច័យ ដល់រាងកាយរបស់អ្នកដទៃ ។ ក្នុងបទនេះថា អនុបទិន្នុបទានិយស្ស កាយស្ស រមែងបានភាពជា បច្ច័យ ដោយអំណាចការឲ្យកើតឡើង ។ ក្នុងបទនេះថា ឧបទិន្នុបទានិយស្ស ច អនុបទិន្នុបទានិយស្ស ច ព្រះមានព្រះភាគ ត្រាស់អាហា- រប្បច្ច័យ ដោយអំណាចជាធម៌ឧបការៈ ដល់កាយណាមួយ ដោយអំណាច ធ្វើឲ្យកើតដល់កាយណាមួយ ឬដោយអំណាចជាធម៌ឧបការៈបុណ្ណោះ ដល់ កាយដែលជាឧបាទិន្នុបាទានិយៈ និងដែលជាអនុបាទិន្នុបាទានិយៈទាំង ២ ។ អាហារ ២ កាលជាបច្ច័យរួមគ្នា រមែងជាឧបត្ថម្ភកសត្តិ គឺឧបការៈបុណ្ណោះ