សង្កិលិដ្ឋត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 77 · ទំព័រ 610

សង្កិលិដ្ឋត្តិកៈ បដិច្ចវារៈ សង្កិលិដ្ឋសង្កិលេសិកធម៌ ( ធម៌ដែលសៅហ្មងហើយទាំង គួរដល់សេចក្តីសៅហ្មង ) អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ ១ ខន្ធ ២ អាស្រ័យខន្ធ ២ ។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ( ធម៌ដែលមិន សៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ) អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ។ សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។ អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត ៣ អាស្រ័យមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ មហាភូតទាំងឡាយ ។