អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 77 · ទំព័រ 613

បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈ ក្តី បណ្ឌិតគប្បីឲ្យពិស្តារចុះ ។ បញ្ញាវារៈ សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ។ សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយហេតុប្បច្ច័យ ពួក ហេតុជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកហេតុជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃ ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យនៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យនៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។