វិតក្កត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
អនុលោមត្តិកប្បដ្ឋានខាងចុង ធម៌ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ខន្ធ ១ អាស្រ័យខន្ធ ៣ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ អាស្រ័យខន្ធ ១ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺ វិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វិតក្កៈអាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលមិនមានវិតក្កៈ មិន មានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈក្តី ធម៌ដែល មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ១ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ២ ។