អភិធម្មបិដក បច្ចយវារៈ
ឯសហជាតវារៈ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបដិច្ចវារៈផងចុះ ។ បច្ចយវារៈ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ពឹងផ្អែកនឹង ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ នឹងខន្ធ ២ … មានបញ្ញា ៧ ។ ពឹងផ្អែកនឹងធម៌ ដែលមិន មានវិតក្កៈ មានត្រឹមតែវិចារៈ មានបញ្ញា ៥ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងធម៌ដែល មិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ( ចិត្តសមុដ្ឋានរូប ) ពឹងផ្អែកនឹងខន្ធ ២ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈ នៃបដិសន្ធិ វិចារៈ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ ពឹងផ្អែកនឹងធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង … ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ពឹងផ្អែក នឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែ វិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ … ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ វិតក្ក ពឹងផ្អែកនឹង