អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 78 · ទំព័រ 70

ដោយវិចារៈផង វិតក្កផង វត្ថុផង ។ បញ្ញា ៣៧ បណ្ឌិតគប្បីធ្វើ ក្នុងនវិបាកប្បច្ច័យ ។ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ វារៈ ៣៣ ក្នុងនហេតុប្បច្ច័យ វារៈ ៧ ក្នុងនអារម្មណប្បច្ច័យ វារៈ ៣៧ ក្នុងនអធិបតិប្បច្ច័យ វារៈ ៧ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ ក្នុងនអញ្ញមញ្ញប្បច្ច័យ និងក្នុងនឧបនិស្សយប្បច្ច័យ វារៈ ៣៧ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ និងក្នុងនអាសេវនប្បច្ច័យ វារៈ ១១ ក្នុងនកម្មប្បច្ច័យ វារៈ ៣៧ ក្នុងនវិបាកប្បច្ច័យ វារៈ ១ ក្នុង នអាហារប្បច្ច័យ វារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ វារៈ ១ ក្នុងនឈានប្បច្ច័យ វារៈ ៣៣ ក្នុងនមគ្គប្បច្ច័យ វារៈ ៧ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ ១១ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ ៧ ក្នុងនោនត្ថិប្បច្ច័យ វារៈ ៧ ក្នុងនោវិគតប្បច្ច័យ ។ បច្ចយវារៈ ចប់ ឯនិស្សយប្បច្ច័យ មិនផ្សេងគ្នាទេ ។ សំសដ្ឋវារៈ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ច្រឡំដោយ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំដោយខន្ធ ១ ដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ ខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ … វិតក្ក ច្រឡំដោយខន្ធទាំងឡាយ ដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ ក្នុងខណៈនៃបដិសន្ធិ ។