អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 78 · ទំព័រ 74

បញ្ញាវារៈ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យ នៃធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ដោយហេតុប្បច្ច័យ គឺ ពួកហេតុ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យ នៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយហេតុប្បច្ច័យ គឺពួក ហេតុដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្ក ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យ នៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ពួកហេតុដែលប្រកបដោយវិតក្ក ប្រកបដោយ វិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយ ហេតុប្បច្ច័យ ។ ធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យ នៃធម៌ ដែលប្រកបដោយវិតក្ក ប្រកបដោយវិចារៈផង ធម៌ដែលមិនមាន វិតក្ក មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយ វិតក្ក ប្រកបដោយវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយ វិតក្ក ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធ ទាំងឡាយផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ ។