បីតិត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 78 · ទំព័រ 208

បីតិត្តិកៈ បដិច្ចវារៈ ធម៌ ដែលច្រឡំដោយបីតិ អាស្រ័យធម៌ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលច្រឡំ ដោយបីតិ ខន្ធ ១ អាស្រ័យខន្ធ ៣ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ អាស្រ័យខន្ធ ១ ដែលច្រឡំដោយបីតិ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំ ដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែលច្រឡំដោយ សុខ អាស្រ័យខន្ធ ១ ដែលច្រឡំដោយបីតិ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ ១ ដែលច្រឡំដោយបីតិ ក្នុងខណៈ នៃបដិសន្ធិ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលច្រឡំដោយបីតិក្តី ដែល ច្រឡំដោយសុខក្តី អាស្រ័យធម៌ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ ១ ដែលច្រឡំដោយបីតិ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ ១ ដែលច្រឡំ ដោយបីតិ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយ សុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យខន្ធ ១ ដែល ច្រឡំដោយសុខ ខន្ធ ១ អាស្រ័យខន្ធ ២ ខន្ធ ២ អាស្រ័យខន្ធ ១ ដែល ច្រឡំដោយសុខ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ១ អាស្រ័យខន្ធ ២ ។ ធម៌ ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ ១ ដែល ច្រឡំដោយសុខ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ ១ ដែលច្រឡំដោយសុខ ក្នុងខណៈនៃបដិសន្ធិ ។