អភិធម្មបិដក បញ្ញាវារៈ
អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ ១០ ទាំងអស់ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ ធម៌ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយ បីតិ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ហេតុទាំងឡាយ ដែលច្រឡំ ដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយ ហេតុប្បច្ច័យ ។ ធម៌ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយ សុខ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ដោយហេតុប្បច្ច័យ ក្នុងខណៈ នៃបដិសន្ធិ ។ ធម៌ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយ បីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិ ផង ដែលច្រឡំដោយសុខផងដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលច្រឡំដោយសុខ ( ជាបច្ច័យ ) នៃធម៌ ដែល ច្រឡំដោយសុខ … ធម៌ដែលច្រឡំដោយបីតិ … ធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង … ( ក្នុងធម៌ ) ដែលមានសុខជាមូល មាន វារៈ ៣ ។ ធម៌ ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំ ដោយឧបេក្ខា ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យក្នុងខណៈនៃបដិសន្ធិ ។