ទស្សនត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ទស្សនត្តិកៈ បដិច្ចវារៈ ធម៌ ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះ ដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលគួរលះដោយទស្សនៈ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលមិន គួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះ ដោយទស្សនៈទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបអាស្រ័យ ខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ។ ធម៌ដែលគួរលះដោយទស្សនៈ ក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី អាស្រ័យ ធម៌ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលគួរលះដោយទស្សនៈ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។ ធម៌ ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះ ដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលគួរលះដោយភាវនា ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលមិនគួរលះ ដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយ ភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធ ទាំងឡាយ ដែលគួរលះដោយភាវនា ។ ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី អាស្រ័យធម៌ដែល គួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលគួរលះដោយភាវនា ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។