អភិធម្មបិដក សហជាតវារៈ

ក្បាលទី 78 · ទំព័រ 269

សហជាតវារៈ ធម៌ ដែលគួរលះដោយទស្សនៈ កើតជាមួយនឹងធម៌ ដែលគួរ លះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ កើតជាមួយនឹង ខន្ធ ១ ដែលគួរលះដោយទស្សនៈ ( ខន្ធ ២ ) កើតជាមួយនឹង ខន្ធ ២ ។ បេ ។ សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះ ដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ( ធម៌ ដែលគួរលះ ) ដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា … មានវារៈ ៣ ។ ធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក នឹងខន្ធ ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា នឹងខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលមិនគួរលះដោយ ទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ពឹងផ្អែកនឹង ខន្ធ ២ វត្ថុពឹងផ្អែកនឹងខន្ធទាំងឡាយ ខន្ធទាំងឡាយពឹងផ្អែកនឹងវត្ថុ មហាភូត ៣ ពឹងផ្អែកនឹងមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែក