អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 78 · ទំព័រ 270

នឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយដែលមិនគួរលះដោយទស្សនៈ មិនគួរ លះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែក នឹងធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹង វត្ថុ ។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលមិនគួរលះដោយ ទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ទាំងឡាយ ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលគួរលះ ដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្តី ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយ ទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ។ ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះ ដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះ ដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយដែលគួរ លះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ។ ធម៌ ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះ ដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ ភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ផង វត្ថុផង ។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែក នឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរល