អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 78 · ទំព័រ 284

និស្សយវារៈ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌ ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះ ដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលគួរលះដោយទស្សនៈ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ ធម៌ ដែលគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលគួរលះ ដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ( ខន្ធ ៣ ) ច្រឡំ នឹងខន្ធ ១ ដែលគួរលះដោយភាវនា ។ ធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា … ខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ ភាវនា ។ បេ ។ ( ខន្ធ ៣ ) ច្រឡំនឹងខន្ធ ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះ ដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ បទទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារចុះ សុទ្ធតែមានវារៈបីៗ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ ៣ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុង អាសេវនប្បច្ច័យ មានវារៈ ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៣ ក្នុងឈានប្បច្ច័យ មានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងអត្ថិប្បច្ច័យ ម