អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 78 · ទំព័រ 288

បញ្ញាវារៈ ធម៌ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះ ដោយទស្សនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមិនគួរ លះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយហេតុប្បច្ច័យ គឺពួក ហេតុ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ។ ធម៌ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរ លះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ ភាវនាផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលគួរលះដោយទស្សនៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ។ ធម៌ ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលគួរលះ ដោយភាវនា ដោយហេតុប្បច្ច័យ គឺពួកហេតុដែលគួរលះដោយភាវនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមិនគួរ លះដោយទស្សនៈ មិនគួរលះដោយភាវនា … គឺពួកហេតុដែលគួរលះដោយ ភាវនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ធម៌ ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលគួរលះ ដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ផង … គឺពួកហេតុដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា … គឺ ពួកហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួក ហេតុ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃ ពួកសម្បយុត្ត