អដ្ឋកថាទស្សនតិ្តកៈ

ក្បាលទី 78 · ទំព័រ 323

ទស្សនត្តិកៈ [ ៥៧៨-៧៦៧ ] ក្នុងទស្សនត្តិកៈ បទទាំងឡាយថា ទស្សនេន បហាតព្វោ រាគោ ឧប្បជ្ជត្បិ១ ជាដើម អ្នកសិក្សាគប្បីជ្រាបថា ធម៌ ដែលកើតឡើងដល់ព្រះអរិយបុគ្គលខាងក្រោម រមែងមិនកើតឡើងដល់ព្រះអរិយ បុគ្គលខាងលើយ៉ាងនេះ គឺរាគៈគប្បីលះដោយទស្សនៈ ( សោតាបត្តិមគ្គ ) រមែងកើតដល់បុថុជ្ជន រាគៈដែលគប្បីលះដោយភាវនា ( មគ្គ ខាងលើ ៣ ) រមែងកើតដល់ព្រះសោតាបន្នក៏បាន ធម៌ដែលគប្បីលះ ដោយទស្សនៈ រមែងមិនជាបច្ច័យដល់ធម៌ដែលគប្បីលះដោយភាវនាដោយ បច្ច័យណាមួយ ។ ពាក្យដ៏សេសក្នុងអធិការនេះ អ្នកសិក្សាគប្បីពិនិត្យ ពិច័យតាមបាលី ហើយជ្រាបដោយអំណាចនៃលក្ខណៈ ដែលពោលក្នុង កុសលត្តិកៈ ។ អដ្ឋកថាទស្សនត្តិកៈ ចប់ ៥ ។