ទស្សនេនបហាតព្វហេតុកតិ្តកៈ អភិធម្មបិដក បដិច្ចវារៈ
ទស្សនេនបហាតព្វហេតុកត្តិកៈ បដិច្ចវារៈ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែល មានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលមានហេតុត្រូវលះដោយទស្សនៈ … ខន្ធ ២ ។ ធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយ ទស្សនៈ ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ធម៌ដែលមានហេតុ មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែល មានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលមានហេតុត្រូវលះដោយ ទស្សនៈ អាស្រ័យខន្ធ ២ ។ ធម៌ ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែល មានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលមានហេតុត្រូវលះដោយភាវនា … ខន្ធ ២ ។ ធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យ ធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយ ភាវនា ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវ លះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ដែលមានហេតុ ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលមានហេតុត្រូវលះដោយភាវនា … ខន្ធ ២ ។