អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 78 · ទំព័រ 345

បុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៣ ក្នុង កម្មប្បច្ច័យ មានវារៈ ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៣ ក្នុងឈានប្បច្ច័យ មានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងវិគតប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈ ប្រាកដដូចជាបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែល មានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ( បាន ដល់ ពាក្យបុច្ឆា និងវិសជ្ជនា ) ៣ លើក ។ ( ពាក្យនេះ ) ប្រាកដដូច បដិច្ចវារៈដែរ ។ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … ( បានដល់ ពាក្យបុច្ឆា និងវិសជ្ជនា ) ៣ លើក ។ ( ពាក្យនេះ ) ប្រាកដ ដូចបដិច្ចវារៈដែរ ។ ( ធម៌ដែលមានហេតុមិនត្រូវលះ ) ដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយ ទស្សនៈ មិនត្រូវលះដោយភាវនា … ( បានដល់ ពាក្យបុច្ឆា និងវិសជ្ជនា ) ពាក្យនេះ ) ប្រាកដដូចបដិច្ចវារៈដែរ ។ ខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែក នឹងវត្ថុ ។