អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 78 · ទំព័រ 370

និស្សយប្បច្ច័យ មានវារៈ ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៥ ក្នុង បុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុង កម្មប្បច្ច័យ មានវារៈ ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ៥ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៥ ក្នុងឈានប្បច្ច័យ មានវារៈ ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៥ ក្នុងវិគតប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ។ បច្ចនីយានុលោម ចប់ បច្ចយវារៈ ចប់ ( តែប៉ុណ្ណេះ ) និយស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ដែល មានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ ២ ច្រឡំ នឹងខន្ធ ២ ។ ធម៌ ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ដែល មានហេតុត្រូវលះដោយភាវនា … គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមានហេតុ ត្រូវលះដោយភាវនា ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ ធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះ ដោយភាវនា ច្រឡំនឹងធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវ លះដោយភាវនា … គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមានហេតុមិនត្រូវ លះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងបដិសន្ធិក្ខណៈ … ធម៌ដែល មានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះ ដោយទស្សនៈ មិនត្រូវលះដោយភាវនា … ពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹង មោហៈដែលច្រឡំដោយវិចិកិច្ឆា ។