អភិធម្មបិដក បញ្ញាវារៈ
មានវារៈ ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៣ ក្នុងឈានប្បច្ច័យ មានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងវិគតប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ បញ្ញាវារៈ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុដែល មានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ ហេតុប្បច្ច័យ ។ បេ ។ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយ ហេតុប្បច្ច័យ គឺពួកហេតុដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃ ពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយ ទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែល មានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ដោយភាវនា … បានដល់ វារៈ ៣ ។ បេ ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយ ភាវនា ( ដែលមានហេតុ ) មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយ ភាវនា … បានដល់ វារៈ ១ ។