អាចយគាមិត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 78 · ទំព័រ 425

អាចយគាមិត្តិកៈ បដិច្ចវារៈ ធម៌ ដែលដល់នូវការសន្សំ អាស្រ័យធម៌ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែល ដល់នូវការសន្សំ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដែល ដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី អាស្រ័យធម៌ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលដល់នូវការសន្សំ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។ ធម៌ ដែលដល់នូវការមិនសន្សំ អាស្រ័យធម៌ដែលដល់នូវ ការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលដល់នូវការមិនសន្សំ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌ដែលមិនដល់ នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ។ ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិន ដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី អាស្រ័យធម៌ដែលដល់នូវការ មិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលដល់នូវការមិនសន្សំ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។