អភិធម្មបិដក បច្ចយវារៈ
នោនត្ថិប្បច្ច័យ មានវារៈ ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៥ ។ បណ្ឌិត គប្បីរាប់យ៉ាងនេះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុង សហជាតប្បច្ច័យ មានវារៈ ២ ក្នុងអញ្ញមញ្ញប្បច្ច័យ ក្នុងនិស្សយប្បច្ច័យ ក្នុងបុរេជាតប្បច្ច័យ ក្នុងអាសេវនប្បច្ច័យ ក្នុងកម្មប្បច្ច័យ មានវារៈ ២ ក្នុង វិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ២ ក្នុងឈានប្បច្ច័យ មានវារៈ ២ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងវិប្បយុត្តប្បច្ច័យ ក្នុង អត្ថិប្បច្ច័យ ក្នុងនត្ថិប្បច្ច័យ ក្នុងវិគតប្បច្ច័យ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវ ការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលដល់នូវការសន្សំ ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ។ ធម៌ដែលមិនដល់នូវ ការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ដែលដល់នូវការសន្សំ … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់ នូវការសន្សំ ។ ធម៌ដែលដល់នូវការសន្សំក្តី ( ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ) ពឹងផ្អែកនឹងធម៌ដែលដល់នូវការសន្សំ … គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលដល់នូវការសន្សំ នឹងខន្ធ ២ … ពឹងផ្អែកនឹងធម៌ដែលដល់នូវការមិនសន