អភិធម្មបិដក បញ្ញាវារៈ
ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ និង កម្មប្បច្ច័យ មានវារៈ ២ ទាំងអស់ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុង អាហារប្បច្ច័យ មានវារៈ ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ២ ក្នុងឈានប្បច្ច័យ មានវារៈ ២ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងវិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ អវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ។ បច្ចនីយានុលោម ចប់ សំសដ្ឋវារៈ ចប់ សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ ធម៌ ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ដែលដល់នូវការសន្សំ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ដែលមិនដល់នូវ ការសន្សំ មិនដល់នូវការមិនសន្សំដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយដែល ដល់នូវការសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវ ការសន្សំផង នៃធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។