សេក្ខត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 78 · ទំព័រ 484

សេក្ខត្តិកៈ បដិច្ចវារៈ ធម៌ ដែលជារបស់សេក្ខបុគ្គល អាស្រ័យនូវធម៌ដែលជារបស់ សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលជារបស់សេក្ខបុគ្គល ខន្ធ ២ ។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់សេក្ខបុគ្គល ។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែល មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលជារបស់សេក្ខបុគ្គល ខន្ធ ២ ។ ធម៌ ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ដែលជារបស់ អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាស្រ័យខន្ធ ១ ដែល ជារបស់អសេក្ខបុគ្គល ។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជា របស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់អសេក្ខបុគ្គល ។ ធម៌ដែល ជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជា របស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ដែលជារបស់អសេក្ខបុគ្គល … គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលជារបស់អសេក្ខបុគ្គល ខន្ធ ។ ធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់ អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជា របស់អសេក្ខបុគ្គល … គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែល មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ខន្ធ ២ … វត្ថុ អាស្រ័យខន្ធទាំងឡា