អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 78 · ទំព័រ 495

ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យកម្ម ប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ដែលជារបស់ សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវារៈ ៣ យ៉ាង ប្រាកដ ស្មើដោយបដិច្ចវារៈដែរ ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះហេតុប្បច្ច័យ គឺវារៈ ៣ យ៉ាង ប្រាកដស្មើដោយបដិច្ចវារៈដែរ ។ ធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់ អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជា របស់អសេក្ខបុគ្គល … ព្រោះហេតុប្បច្ច័យ គឺ ( វារៈនេះ ) ជាវារៈគ្រប់ គ្រាន់ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខ បុគ្គល ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយដែលជារបស់សេក្ខបុគ្គល ពឹងផ្អែក នឹងវត្ថុ ។