អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 78 · ទំព័រ 506

និស្សយវារៈ ប្រាកដស្មើដោយបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌ ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់ សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលជារបស់សេក្ខបុគ្គល នឹងខន្ធ ២ ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ដែលជារបស់អសេក្ខបុគ្គល … ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលជារបស់អសេក្ខបុគ្គល នឹងខន្ធ ២ ។ ធម៌ដែល មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ដែលជារបស់ សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ព្រោះបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ បណ្ឌិតគប្បី ធ្វើ ( ឲ្យដូចគ្នា ) ទាំងពីរបទ ។ បេ ។ ព្រោះអវិគតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ ២ ក្នុង កម្មប្បច្ច័យ មានវារៈ ៣ ។ សេចក្ដីបំប្រួញ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោម ចប់