អភិធម្មបិដក បញ្ញាវារៈ
ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យកម្ម ប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ចុះ ។ បច្ចនីយានុលោម ចប់ សំសដ្ឋវារៈ ចប់ សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ ធម៌ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ដែលជារបស់ សេក្ខបុគ្គលដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ដែលមិនមែន ជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺ ហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជា របស់សេក្ខបុគ្គលផង នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជា របស់អសេក្ខបុគ្គលផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយដែលជារបស់ សេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូប ទាំងឡាយផង ដោយហេតុប្បច្ច័យ ។ ធម៌ ដែលជារបស់អសេក្ខបុគ្គល ( ជាបច្ច័យ ) នៃធម៌ ដែលជារបស់អសេក្ខបុគ្គល … បានដល់ វារៈ ៣ ។ ធម៌ដែលមិនមែនជា របស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ដែលមិន មែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខ