បរិត្តត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 78 · ទំព័រ 537

បរិត្តត្តិកៈ បដិច្ចវារៈ ធម៌ ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ដែលមានសភាព តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលមានសភាពតូចឆ្មារ នូវខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ១ ដែលមានសភាពតូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវ ខន្ធ ២ … វត្ថុអាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយអាស្រ័យវត្ថុ មហាភូត ៣ អាស្រ័យមហាភូត ១ ចិត្តសមុដ្ឋានរូប អាស្រ័យមហាភូត ២ ធម៌ដែល ដល់នូវសភាពធំអាស្រ័យធម៌ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធទាំងឡាយដែលដល់សភាពធំ អាស្រ័យវត្ថុ ក្នុងខណៈ នៃបដិសន្ធិ ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយដែលដល់នូវសភាពធំ អាស្រ័យវត្ថុ កដត្តារូប អាស្រ័យ មហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលដល់នូវសភាពធំ អាស្រ័យធម៌ដែលដល់នូវសភាព ធំ … ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលដល់នូវសភាពធំ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ដែលដល់នូវសភាពធំ … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ កដត្តារូប អាស្រ័យខន្ធទាំង ឡាយដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ … ធម៌ដែលមានសភាព តូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាព ធំ … ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែលដល់នូវសភាពធំ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ១ ដែលដល់ នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ ។