អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 78 · ទំព័រ 555

នវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៥ ក្នុង នោវិគតប្បច្ច័យ មានវារៈ ៥ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមាន សភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ ២ … វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹង វត្ថុ ឧបាទារូបពឹងផ្អែកនឹងមហាភូត ១ ខន្ធទាំងឡាយ ដែលមានសភាព តូចឆ្មារ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ដែល មានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធទាំងឡាយដែល ដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយដែល ដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែក នឹងធម៌ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ទាំងឡាយ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលមាន សភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ពឹងផ្អែកនឹងធម៌ដែលមាន សភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែល មានប្រមាណមិនបាន ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូត ទាំងឡាយ ។