អភិធម្មបិដក សំសដ្ឋវារៈ
ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ វិគតប្បច្ច័យ និង អវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ បច្ចយវារៈ ចប់ និស្សយវារៈ ប្រាកដស្មើដោយបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌ ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ដែលមានសភាព តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែល មានសភាពតូចឆ្មារ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ។ ធម៌ ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ដែលដល់នូវសភាព ធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលដល់ នូវសភាពធំ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមាន ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹង ខន្ធ ១ ដែលមានប្រមាណមិនបាន នឹងខន្ធ ២ ។ ធម៌ ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាព តូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ព្រោះអធិបតិប្បច្ច័យ បដិសន្ធិ មិនមានទេ ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ បដិសន្ធិមិនមានទេ ។ ព្រោះអាសេវនប្បច្ច័យ វិបាកក្តី បដិសន្ធិក្តី ក៏មិន មាន ។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ ។