អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 78 · ទំព័រ 569

គប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយៈ ចប់ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាង នេះចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ ធម៌ ដល់មានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមាន សភាពតូចឆ្មារ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលមានសភាពតូចឆ្មារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដល់ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវ សភាពធំ ដោយហេតុប្បច្ច័យ ( បានដល់ វារៈនៃបុច្ឆា និងវិសជ្ជនា ) ៣ លើក ។ បវត្តិកាល និងបដិសន្ធិកាល បណ្ឌិតគប្បីធ្វើផងចុះ ។ ធម៌ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមាន ប្រមាណមិនបាន ដោយហេតុប្បច្ច័យ ( បានដល់ វារៈនៃបុច្ឆា និងវិសជ្ជនា ) ៣ លើក ។ ធម៌ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមាន សភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន រក្សាសីល ធ្វើ ឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវពួកកុសលដែល ធ្លាប់សន្សំហើយ ក្នុងកាលមុន ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពិចារណានូវពួកកិលេសដែលលះហើយ ពិចារណានូវពួក កិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេសដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើ