បរិត្តារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ព្រះអភិធម្មបិដក បដ្ឋាន ឆដ្ឋភាគ បរិត្តារម្មណត្តិកៈ បដិច្ចវារៈ ធម៌ ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ដែលមានអារម្មណ៍ តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ ២ … ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ ។ ធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ដែល មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ នូវខន្ធ ២ … ដែល មានអារម្មណ៍ដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ដែល មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានអារម្មណ៍ប្រមាណមិនបាន នូវខន្ធ ២ ។ ធម៌ ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ដែលមាន អារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ព្រោះអវិគតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ។ សេចក្ដីបំប្រួញ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោម ចប់ ធម៌ ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវ អហេតុកក្ខន្ធ ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ ២ … ខន្ធ ៣ អាស្រ័យ នូវខន្ធ ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ