អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 8

សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ ធម៌ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ដែលមានអារម្មណ៍តូចឆ្មារ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយ ហេតុប្បច្ច័យ ។ ធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ដែល មានអារម្មណ៍ដល់នូវសភាពធំ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ដែល មានអារម្មណ៍ប្រមាណមិនបាន ដោយហេតុប្បច្ច័យ គឺពួកហេតុដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមាន អារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន ព្រះអរិយៈទាំងឡាយ ពិចារណា នូវពួកកិលេស ដែលមានអារម្មណ៍តូចឆ្មារ ដែលលះបង់ហើយ ពិចារណា នូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេសដែលធ្លាប់សន្សំ មក ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍ តូចឆ្មារ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈដែលមាន អារម្មណ៍តូចឆ្មារ ប្រារព្ធនូវពួកខន្ធនោះ ទើបកើតឡើង ទោមនស្ស កើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ