ហីនត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 30

ហីនត្តិកៈ បដិច្ចវារៈ ធម៌ ថោកទាបអាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដ៏ថោកទាប ខន្ធ ២ អាស្រ័យ នូវខន្ធ ២ ។ ធម៌កណ្តាលអាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធថោកទាប ។ ធម៌ថោក ទាបក្តី ធម៌ជាកណ្តាលក្តី អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដ៏ថោក ទាប នូវខន្ធ ២ ។ ធម៌ ជាកណ្តាលអាស្រ័យនូវធម៌ជាកណ្តាល … គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជាកណ្តាល នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូបនិងឧបាទារូប អាស្រ័យនូវពួក មហាភូត ។ ធម៌ ជាន់ខ្ពស់ អាស្រ័យនូវធម៌ជាន់ខ្ពស់ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌ ជាកណ្តាល អាស្រ័យនូវធម៌ជាកណ្តាលផង នូវធម៌ជាន់ ខ្ពស់ផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាន់ ខ្ពស់ផង នូវពួកមហាភូតផង ។ ធម៌ ជាកណ្តាល អាស្រ័យនូវធម៌ថោកទាបផង នូវធម៌ជា កណ្តាលផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ថោកទាបផង នូវពួកមហាភូតផង ។ ហីនត្តិកៈ បណ្ឌិតគប្បីឲ្យពិស្តារ ប្រហែលនឹងសង្កិលិដ្ឋត្តិកៈផងចុះ ។ ចប់បរិបូណ៌ ។ ហីនត្តិកៈទី ១៤ ចប់