អដ្ឋកថាបរិត្តារម្មណត្តិកនិងហីនត្តិកៈ
ក្បាលទី 79 · ទំព័រ 32
បរិត្តារម្មណត្តិកៈ និង ហីនត្តិកៈ [ ១-៨៦ ] បទថា អប្បមាណារម្មណា ចេតនា ក្នុងបរិត្តារម្មណត្តិកៈ គឺចេតនាក្នុងគោត្រភូ ជាបច្ច័យដល់សេក្ខធម៌ នឹងពោលថា បច្ចវេក្ខណចេតនា ក៏បាន ។ បទថា វិបកានំ បរិត្តារម្មណានំ គឺវិបាកដែលមានកម្មជាអារម្មណ៍ កើតឡើងក្នុងបដិសន្ធិកាល មានរូបជាដើមជាអារម្មណ៍ កើតឡើង ដោយអំណាចចក្ខុវិញ្ញាណជាដើម មានបរិត្តារម្មណ៍ ដែលជវ័នទទួលមកជា អារម្មណ៍ កើតឡើងដោយអំណាចតទារម្មណៈ ក្នុងបវត្តិកាល អាចារ្យទាំងឡាយ ណាពោលថា បដិសន្ធិរមែងមិនមាន ព្រោះគោត្រភូចិត្តជាបច្ច័យ អាចារ្យ ទាំងនោះគប្បីត្រូវជំទាស់ ដោយសូត្រនេះ ។ ពាក្យដ៏សេសក្នុងអធិការនេះ គប្បីជ្រាបតាមន័យរបស់ព្រះបាលីនោះឯង ។ [ ៨៧-៩១ ] ហីនត្តិកៈ ក៏ដូចគ្នានឹងសង្កិលិដ្ឋត្តិកៈនោះឯង ។ អដ្ឋកថាបរិត្តារម្មណត្តិកៈ និងហីនត្តិកៈ ចប់