មិច្ឆត្តត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
មិច្ឆត្តត្តិកៈ បដិច្ចវារៈ ធម៌ ដែលមានសភាពខុស និងទៀង អាស្រ័យនូវធម៌ដែលមាន សភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យ នូវខន្ធ ១ ដែលមានសភាពខុស និងទៀង នូវខន្ធ ២ ។ ធម៌មិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង ។ ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌មិនទៀងក្តី អាស្រ័យ នូវធម៌ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលមានសភាពខុស និងទៀង នូវខន្ធ ២ ។ ធម៌ ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ ដែលមាន សភាពត្រូវ និងទៀង … ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌ ដែលមិនទៀង អាស្រ័យនូវធម៌ដែលមិនទៀង … ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលមិន ទៀង នូវខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ ១ ដែលមិន ទៀង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធ អាស្រ័យនូវវត្ថុ មហាភូត ៣ អាស្រ័យនូវមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូត ២ ។ ធម៌ ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀងផង ដែលមិនទៀងផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀងផង ពួកមហាភូតផង ។