អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 38

ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ១ ក្នុង សហជាតប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងវិគតប្បច្ច័យ មាន វារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ដែលមាន សភាពខុស និងទៀង … ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ បេ ។ ធម៌ដែល មានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀង … ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌ ដែលមិនទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង … ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែល មិនទៀង នឹងខន្ធ ២ … វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួក ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកខន្ធដែលមិនទៀង ពឹងផ្អែកនឹងមហាភូត ១ ពឹងផ្អែក នឹងវត្ថុ ។ ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ដែលមិន ទៀង … ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលមានសភាពខុស និងទៀង ពឹង ផ្អែកនឹងវត្ថុ ។ ធម៌ដែលមានសភាពត្រូវនិងទៀង ពឹងផ្អែកនឹងធម៌ដែលមិន ទៀង … ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលមានសភាពត្រូវ និងទៀង ពឹងផ្អែក នឹងវត្ថុ ។ ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌ដែលមិនទៀងក្តី ពឹងផ្អែក នឹងធម៌ដែលមិនទៀង … ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលមានសភាព ខុស និងទៀង ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ។