អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 79 · ទំព័រ 44

នវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៥ ក្នុង នោវិគតប្បច្ច័យ មានវារៈ ៥ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ ។ បច្ចនីយានុលោម ចប់ និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌ ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ដែលមាន សភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំ នឹងខន្ធ ១ ដែលមានសភាពខុស និងទៀង នឹងខន្ធ ២ ។ ធម៌ ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ដែលមាន សភាពត្រូវ និងទៀង … ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមានសភាពត្រូវ និងទៀង នឹងខន្ធ ២ ។ ធម៌ ដែលមិនទៀង ច្រឡំនឹងធម៌ដែលមិនទៀង … ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលមិនទៀង នឹងខន្ធ ២ ។ បេ ។ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ដែលមាន សភាពខុស និងទៀង … ព្រោះអារម្មណប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ព្រោះ អវិគតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ។ សេចក្ដីបំប្រួញ ។ ក្នុងកម្មប្បច្ច័យ មានវារៈ ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោម ចប់