អភិធម្មបិដក បញ្ញាវារៈ
ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ សម្បយុត្តវារៈ ប្រហែលគ្នានឹងសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ ធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមាន សភាពខុស និងទៀង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិន ទៀង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានសភាពខុស និងទៀង ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ។ ធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមាន សភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយហេតុប្បច្ច័យ គឺពួក ហេតុដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ ធម៌ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ដែល មានសភាពត្រូវ និងទៀង ដោយហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌ ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយ ហេតុប្បច្ច័យ គឺពួកហេតុដែលមិនទៀង ( ជាបច្ច័យ ) នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិន ទៀង ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយតែងពិចារណានូវពួក កិលេសដែលមានសភាពខុស និងទៀង ដែលលះហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយក្នុងកាលមុន ឃើញច្បាស់នូវពួកខន្ធដែលមានសភាព ខុស និងទៀង ថាមិនទៀង … ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែល មានសភាពខុស និងទៀងដោយចេតោបរិយញ្ញាណ ពួកខន្ធដែលមានសភាព ខុស និងទៀង ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ