អដ្ឋកថាមិច្ឆត្តត្តិកៈ

ក្បាលទី 79 · ទំព័រ 71

មិច្ឆត្តត្តិកៈ [ ៩២-២២៧ ] ក្នុងមិច្ឆត្តត្តិកៈ មិច្ឆត្តនិយតធម៌ រមែងមិនជាបច្ច័យដោយ បច្ច័យណាមួយដល់សម្មត្តនិយតធម៌ ឯសម្មត្តនិយតធម៌ក៏មិនជាបច្ច័យដោយ បច្ច័យណាមួយ ដល់មិច្ឆត្តនិយតធម៌ ។ ម្យ៉ាងទៀត មិច្ឆត្តនិយតធម៌ក្តី សម្មត្តនិយតធម៌ក្តី ឈ្មោះថា វៀរសហជាតាធិបតិប្បច្ច័យ រមែងមិនមាន ។ ក្នុងសម្មត្តនិយតធម៌ រមែងមិនមានអារម្មណបុរេជាតប្បច្ច័យដោយពិតប្រាកដ ( គឺសម្មត្តនិយតធម៌ មិនជាអារម្មណបុរេជាតប្បច្ច័យពិតប្រាកដ ) ។ ក្នុង មិច្ឆត្តនិយតធម៌ អាចមានអារម្មណបុរេជាតប្បច្ច័យបាន ។ និយតមិច្ឆាទិដ្ឋិ គប្បីប្រារព្ធអនិយតចិត្តកើតឡើងបាន និយតចិត្ត រមែង មិនប្រារព្ធនិយតចិត្តដ៏សេសកើតឡើង ។ ធម៌ណាមួយ រមែងមិនធ្វើមិច្ឆត្តនិយតធម៌ ឲ្យធ្ងន់កើតឡើង កុសលរមែងមិនជាឧបនិស្សយប្បច្ច័យ ដល់ មិច្ឆត្តនិយតធម៌ ។ ពាក្យដ៏សេសក្នុងអធិការនេះ គប្បីជ្រាបតាមន័យដែល ព្រះមានព្រះភាគត្រាស់ទុកក្នុងបាលីនោះឯង ។ អដ្ឋកថាមិច្ឆត្តត្តិកៈ ចប់