មគ្គារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 72

មគ្គារម្មណត្តិកៈ បដិច្ចវារៈ ធម៌ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ដែលមានមគ្គជា អារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ ២ ។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ ១ ដែលមានមគ្គ ជា អារម្មណ៍ ខន្ធ ១ អាស្រ័យនូវខន្ធ ៣ នូវខន្ធ ២ ។ ពួកធម៌ដែល មានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ដែល មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែល មានមគ្គជាអារម្មណ៍ក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ ១ ដែលមាន មគ្គជាអារម្មណ៍ នូវខន្ធ ២ ។ ធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ដែលមានមគ្គជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានមគ្គជាហេតុ នូវខន្ធ ២ ។ ធម៌ដែលមានមគ្គ ជាអធិបតិ អាស្រ័យនូវធម៌ដែលមានមគ្គ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ ១ ដែលមានមគ្គជាហេតុ នូវខន្ធ ២ … ពួកធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ដែលមានមគ្គជាហេតុក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ ១ ដែលមានមគ្គជាហេតុ នូវខន្ធ ២ ។ ធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ដែលមានមគ្គជា អធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ ២ ។ ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោ