អភិធម្មបិដក បញ្ញាវារៈ
នវិប្បយុត្តប្បច្ច័យ មានវារៈ ១៧ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ ។ បច្ចនីយៈ ចប់ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១៧ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ១៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ១៧ ក្នុងនអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ មានវារៈ ៩ ក្នុងនវិបាកប្បច្ច័យ និង នវិប្បយុត្តប្បច្ច័យ មានវារៈ ១៧ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងបច្ច័យទាំងអស់ មានវារៈ ១ ដូចគ្នា ។ ក្នុង ឈានប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ ធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ដែលមានមគ្គ ជាអារម្មណ៍ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ។ បេ ។ ធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមាន មគ្គជាអធិបតិ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ ដោយ ហេតុប្បច្ច័យ ។