ឧប្បន្ថត្តិកៈ អភិធម្មបិដក បញ្ញាវារៈ
ឧប្បន្នត្តិកៈ បញ្ញាវារៈ ធម៌ ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ដែលកើតឡើង ហើយ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលកើតឡើងហើយ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួក ហេតុដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ដែលកើតឡើង ហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវចក្ខុ ដែលកើតឡើង ហើយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ រាគៈប្រារព្ធ នូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្ស … នូវត្រចៀក ដែលកើតឡើងហើយ … នូវច្រមុះ អណ្តាត កាយ ពួករូប ពួកស ំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ … ឃើញច្បាស់នូវពួកខន្ធដែល កើតឡើងហើយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ។ បេ ។ ទោមនស្សកើតឡើង បុគ្គលឃើញច្បាស់នូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេងដោយទិព្វសោតធាតុ ពួកខន្ធដែលកើតឡើងហើយ ជាបច្ច័យនៃការពិចារណា នូវ ឥទ្ធិវិធញ្ញាណ ដោយអារម្មណប្បច្ច័យ ។ ធម៌ ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ដែលកើត ឡើងហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវពួករូប ដែល មិនទាន់កើតឡើងហើយ … នូវពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ … នូវពួកខន្ធ ដែលមិនទាន់កើតឡើងហើយ ថាមិនទៀង ជាទុក្ខ មិនមែន ខ្លួន ។ បេ ។ ទោមនស្សកើតឡើង ពួកខន្ធដែលមិនទាន់កើតឡើងហើយ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។