អតីតត្តិកៈ អភិធម្មបិដក បញ្ញាវារៈ
អ តី ត ត្តិ ក ៈ បញ្ញាវារៈ បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយហេតុប្បច្ច័យ គឺ បច្ចុប្បន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ ( បុគ្គល ) ឲ្យទាន សីល … ឧបោសថកម្ម … ហើយពិចារណា ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំល្អហើយក្នុងកាលមុន ចេញអំពី ឈានហើយ ពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គហើយ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេសដែលលះបង់ ហើយ ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ឃើញច្បាស់នូវ អតីតចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ។ បេ ។ ទោមនស្ស កើតឡើង នូវត្រចៀក ដែលកន្លងហើយ … នូវច្រមុះ អណ្តាត កាយ ពួករូប ពួកស ំឡេង ពួករស ពួកផោដ្ឋព្វៈ វត្ថុ … ឃើញច្បាស់នូវអតីតក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈប្រារព្ធនូវ ខន្ធនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្សក ើតឡើង អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយ អារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ អតីតក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណានូវ ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ ដោយអារម្មណប្បច្ច័យ ។ អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ ( បុគ្គល ) នូវអនាគតចក្ខុ … នូវវត្ថុ … នូវអនាគតក្ខន្ធទាំងឡាយ ថា មិនទៀង … ទោមនស្សកើតឡើង អនាគតក្ខន្ធទាំងឡាយ ជាបច្ច័យនៃការ ពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយ