អដ្ឋកថាឧប្បន្ថត្តិក និងអតីតត្តិកៈ

ក្បាលទី 79 · ទំព័រ 128

ឧប្បន្នត្តិកៈ និងអតីតត្តិកៈ [ ៣៤៨-៤០៦ ] ក្នុងឧប្បន្នត្តិកៈ និងអតីតត្តិកៈ មិនមានបដិច្ចវារៈជាដើម មានតែបញ្ញាវារៈប៉ុណ្ណោះ ។ ព្រោះហេតុអ្វី ព្រោះបដិច្ចវារៈជាដើម មាន ចំពោះតែសហជាតប្បច្ច័យ និងបុរេជាតប្បច្ច័យបុណ្ណោះ ។ ម្យ៉ាងទៀត តិកៈ ទាំងនេះ មានធម៌ទាំងដែលជាអតីត និងអនាគតលាយឡំគ្នា បច្ច័យទាំងឡាយ ដែលជាពួកនៃអនន្តរប្បច្ច័យ រមែងមិនបានក្នុងឧប្បន្នត្តិកៈនេះ ព្រោះ ហេតុអ្វី ព្រោះក្នុងឧប្បន្នត្តិកៈ មិនមានធម៌ដែលជាអតីត ក្នុងអធិការនេះ ធម៌ ២ គឺធម៌ដែលកើតឡើងហើយ និងធម៌ដែលមិនទាន់កើតឡើង រមែង មិនជាបច្ច័យដោយបច្ច័យណាមួយ ដល់ធម៌ទាំង ២ នេះ គឺធម៌ដែលកើត ហើយ និងធម៌ដែលមិនទាន់កើតឡើង ។ ចំណែកធម៌ ២ គឺធម៌ដែលមិន ទាន់កើតឡើង និងដែលនឹងកើតឡើង ជាបច្ច័យដល់ធម៌ដែលកើតឡើងហើយ ដោយបច្ច័យ ២ គឺអារម្មណប្បច្ច័យ និងឧបនិស្សយប្បច្ច័យ ពាក្យដ៏សេស ក្នុងអធិការនេះ អ្នកសិក្សាគប្បីជ្រាបតាមន័យដែលមកហើយក្នុងព្រះបាលី ។ ក្នុងអតីតត្តិកៈ ធម៌ដែលជាបច្ចុប្បន្ន រមែងមិនជាបច្ច័យណាមួយ ដល់ ធម៌ដែលជាអតីត និងអនាគត ធម៌ដែលជាអតីត និងអនាគត រមែងមិនជាបច្ច័យ ដោយបច្ច័យណាមួយ ដល់ធម៌ដែលជាអតីត និងអនាគត ឯនិព្វាន រមែងមិនបានដោយភាពជាបច្ច័យ និងដោយភាពជាបច្ចយុប្បន្នៈ ក្នុងតិកៈ ទាំងពីរពួកនេះ ។ ពាក្យដ៏សេសក្នុងអធិការនេះ គប្បីជ្រាបតាមន័យដែល ពោលហើយក្នុងព្រះបាលីនោះឯង ។ អដ្ឋកថាឧប្បន្នត្តិកៈ និងអតីតត្តិកៈ ចប់